khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំកិច្ចពិគ្រោះយោបល់ និងសំណេះសំណាលជាមួយអាជ្ញាធរ នៃក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅសាលាស្រុកស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុបចំនួន២៣៧នាក់។
    ការៀបចំកិច្ចពិគ្រោះយោបល់នេះ ដើម្បីផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា មានគុណភាព តម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងគណនេយ្យភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺសំដៅទៅដល់ការកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងសមធម៌សង្គម…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម